នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញអមដំណើរឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ព្រមទាំងគណៈប្រតិភូ ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជំហាន៣ចំនួន៩២ខ្នង ជូនដល់គ្រួសារអតីតយុទ្ធជននៅចំណុចផ្ទះ៤០០ខ្នងស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
សមាសភាពអញ្ជើញចូលរួមក្នុងឱកាសនោះដែររួមមាន៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច,ឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងក្រសួងអធិការកិច្ច,ឯកឧត្តម អភិបាលរងខេត្ត,លោក ប្រធានការដ្ឋានសាងសង់លំនៅដ្ឋាន,លោកប្រធានមន្ទីរពាក់ព័ន្ធ, លោកអភិបាលស្រុករមាសហែក និងសហការី,លោកអធិការនគរបាលស្រុករមាសហែក និងសហការី,លោកមេបញ្ជាការផ្នែកសឹករងស្រុករមាសហែក និងសហការី,លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុករមាសហែកនិងសហការី,លោកស្រីមេឃុំអណ្ដូងក្របែកនិងសហការី,លោកនាយប៉ុស្តិ៍នគរបាលអណ្ដូងត្របែកនិងសហការី,លោកមេភូមិ អនុភូមិ សមាជិកភូមិជីកដី គណៈគ្រប់គ្រងផ្ទះ ៤០០ខ្នង និងប្រជាការពារ,សរុប១៥០ នាក់ ស្រី១៥នាក់។
ជាមួយនោះដែរឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម បានអំពាវនារដល់បងប្អូនប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ជៀសអោយឆ្ងាយពីគ្រឿងញៀន ពិសេសចលនាការដាំដុះបន្លែ ចិញ្ចឹមសត្វ ជុំវិញភូមិដ្ឋានបង្កើនបរិស្ថានពណ៌បៃតងអោយបានគ្រប់រដូវដើម្បីហូបចុក កាត់បន្ថយការចំណាយរួមបញ្ជៀសជំងឺពីការហូបបន្លែនាំមកពីក្រៅ ដែលសង្ស័យមានសារធាតុគីមីផងដែរ ៕










No comments:
Post a Comment